ហេតុ​ដូច​ម្តេច​​បាន​ជា​ ​CIA ​រក​ប៊ីនឡាដេន​ឃើញ?

2011/07/13 ម៉ោង 8:44 ព្រឹក | បានចុះផ្សាយក្នុង Uncategorized | បញ្ចេញមតិ

 Koh Santipheap Dailyដោយ ៖ អប្សរា ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:១៦ គេហទំព័របរទេស ព្រឹត្ដិការ​ណ៏អន្តរជាតិ ជា​ច្រើន​ទៀត លោក​គីម​ជុង​អ៊ីល​រៀប​ចំ​​ផ្ទេរ​​

អំណាច​ឱ្យ​​កូន​ប្រុស​លោក គណៈ​​កម្មាធិការ​​រៀបចំ​ការ​​បោះឆ្នោត​ថៃ​​មិន​ទាន់​​​​អនុ​ម័ត​​លើ​​សមាជិកភាព​​សភា​​​របស់​​លោក​ស្រីយីងឡាក់​ បាតុករ​​អេហ្ស៊ីប​​ទាមទារ​​​ឱ្យដក​​តំណែង​​​​ប្រមុខ​ក្រុម​​ប្រឹក្សា​យោធា​​​​កំពុងកាន់​​អំណាច​ ឥរិយាបថ​​​ចម្លែក​​របស់​ព្រះ​អង្គ​ម្ចាស់​​​ ALBERT​ ម៉ូណាកូ​​និង​ម្ចាស់ក្សត្រី ​CHARLENE​ ក្រោយ​រៀប​អភិសេក​ហើយ លោកអូបាម៉ា ​នឹង​​ចូលរួមកិច្ច​ប្រជុំ​​កំពូល​អាស៊ី​ខាង​​កើត​នៅ​​កោះ​បាលី ​ប្រទេស​​ឥណ្ឌូនេស៊ី ទំព័រ ព្រឹត្ដិការ​ណ៏អន្តរជាតិ ​ភ្នាក់​​​ងារ CIA ​របស់​​អាមេរិក​បាន​រៀបចំ​​ធ្វើ​យុទ្ធ​នា​ការ​​​ក្លែងបន្លំ​មួយ​ ដើម្បី​តាម​រកអតីត​​ប្រមុខ​​អាល់កៃដា​​អូសាម៉ា ប៊ីនឡាដេន ​​។ យុទ្ធនា​​ការ​​នោះ​​ជាយុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំង​​ប្រឆាំង ជំងឺ​​​ថ្លើម​​ប្រភេទ B ។ ​​វា​អាច​ឱ្យ CIA ​​កំណត់​​​ដឹង​​កន្លែង​​ស្នាក់​នៅ​របស់អូសាម៉ា​ ប៊ីនឡាដេន ​​ជា​​មនុស្ស​ដែលគេ​​តាមរក​បំផុត​លើពិភព​លោក​​មុន​ ពេលត្រូវ​សម្លាប់​ដោយ​កង​កុំម៉ង់ដូ​មួយ​​​ក្រុម​របស់​អាមេរិកកាលពី​ថ្ងៃទី២ ឧសភា ​កន្លងមក​នេះ ។ ​រឿង​នេះ​ត្រូវ​បានអះអាង​​​កាលពីថ្ងៃទី១២ ​កក្កដា ​ដោយ​​កាសែតអង់គ្លេស​ឈ្មោះ GUARDIAN ​ដែល​ដកស្រង់ប្រភព​នានា​​របស់​បណ្តា​​អ្នកទទួលខុសត្រូវ​​​អាមេរិក​ និង​ប៉ាគីស្ថាន ​​ព្រម​ទាំង​​របស់ប្រជាជន​​មូលដ្ឋាន ។ ​​យោ​ងតាម​​​កា​សែត​​នោះថា ​យុទ្ធនា​ការ​នេះ​ចាប់​ផ្តើម​ពី​រដូវ​​ក្តៅកន្លងមកនេះ ពេលដែល​ CIA បានរក​ឃើញ​​​ដាន​របស់អ្នកនាំ​សារម្នាក់របស់​អាល់កៃដា​​ដែល​មាន​ឈ្មោះ​ថា ​អាប៊ូ​អាម៉ាដ អាល់ឃ្វៃទី ​ដែល​ត្រៀម​​​ទៅជួបជាមួយ​​ប៊ីនឡាដេន ។ ​​ CIA បាន​ធ្វើ​​យុទ្ធនា​ការ​​ចាក់វ៉ាក់សាំងក្លែង​បន្លំ​​​ហើយ​អាច​​កំណត់​​ដឹង​ថា ​ប្រមុខ​​ភេរវកម្ម​រូបនេះ​​​លាក់ខ្លួន​ក្នុង​និវេសនដ្ឋាន​​មួយនៅ​ក្រុង ABBOTTABAD ​របស់​ប៉ាគីស្ថាន ។ ភ្លាមៗ​ CIA ​បានធ្វើ​ការ​ត្រួត​ពិនិត្យ​​និវេសនដ្ឋាន​នោះ​តាម​ផ្កាយ​រណប​​​ ចំណែក​ភ្នាក់​ងារ​ CIA ម្នាក់​បាន​ទៅបន្លំ​ខ្លួន​រស់​នៅ​​ក្នុង​ផ្ទះ​​មួយ​នៃ​សង្កាត់​​ដែលប៊ីនឡាដេន​រស់​​នៅ ។ ​ក៏ប៉ុន្តែ​​ហេតុដូ​ចម្តេច​​បាន​ជា​គេអាចចូលទៅ​ខាង​ក្នុង​ផ្ទះ​ប៊ីនឡានដេនដោយគ្មាន​ការ​​សង្ស័យ? ​មុន​ពេល​​ចូលទៅក្នុង​ផ្ទះនេះ បណ្តាភ្នាក់​ងារ​អាមេរិក​​បាន​ជ្រើស​រើស​​​គ្រូពេទ្យ​​ប៉ាគីស្ថាន​​ម្នាក់​​​លោក​សាគីល ​អាហ្វ្រី ឌី ​ជា​អ្នក​ទទួលខុស​ត្រូវ ​​ខាង​សុខាភិបាល​​​ខេត្ត​ឃីប័រនៅតំបន់​កុលសម្ព័ន្ធ ​មួយតាម​បណ្តោយ​​ព្រំ​ដែន​ជាមួយ​អាហ្វហ្គានី​ស្ថាន​​​ ។ គ្រូ​ពេទ្យ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង ABBOTTABAD កាលពីខែមីនាជា​ផ្លូវ​ការ​​ ដើម្បី​​ចាក់វ៉ាក់​សាំង​ដោយ​​ឥត​​​គិតថ្លៃ​​ដល់​ប្រជា​ជន​ប្រឆាំង​នឹង​ជំងឺ​ថ្លើម​ប្រភេទ B ។ ​ក៏ប៉ុន្តែ​ផែន​ការ​របស់អាមេរិក គឺ​​ល្អិត​ល្អន់ ។ តាមពិត​ភ្នាក់​ងារ​​ CIA ​បានស្នើ​ដល់​គ្រូពេទ្យ​រូបនោះ​ ​​យកគំរូ​ឈាមក្នុង​នោះ​មាន NDA ​​ដែរ ​របស់​គ្រួសារ​ប៊ីឡាដេន​ ដើម្បី​​ធ្វើ​ការ​ប្រៀប​ធៀបទៅ​នឹង​​​​ឈាម​ ឬ​ NDA ​របស់​ប្អូនស្រី​​​ប៊ីនឡាដេន​ ដែល​​ស្លាប់នៅក្រុង​បូស្តុន​កាលពីឆ្នាំ​២០១០ ​ព្រម​ទាំង​​​ឱ្យ​ទទួល​បានការ​​អះ​អាង​ពីវត្ត​មាន​របស់ប៊ីនឡា​ដេន​​​​ក្នុងសង្កាត់​​​នោះ ។ យោង​តាម​​​កាសែត​​​ GUARDIAN ​ថា ​​យុទ្ធនា​ការ​​​ក្លែ​ងក្លាយ​​នៃ​ការ​​ចាក់​វ៉ាក់​សាំង​នោះ​អាច​ធ្វើ​​ទៅ​​បាន​តាម​រយៈ​​ការ​​ផ្តល់ប្រាក់យ៉ាងច្រើន​ដល់បណ្តា​និយោជិត​​​សុខា​ភិបាល​មូលដ្ឋាន​ដែល​ទទួល​​​ការអនុញ្ញាត​ឱ្យ​ទៅ​ក្បែរ​​និវេសនដ្ឋាន​​របស់​ប្រមុខ​អាល់​កៃដា​រូប​​នេះ ៕

Advertisements

បញ្ចេញ​មតិ »

RSS feed for comments on this post. TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.
Entries និង មតិ​នានា feeds.

%d bloggers like this: