មេព្រៃកំពង់ត្រឡាច​​សហការ​​ជាមួយ​ប៉េ​អឹម​​ស្ទាក់​ចាប់​​រថ​យន្ត​​ដឹកគ្រញូង

2011/07/09 ម៉ោង 3:41 ព្រឹក | បានចុះផ្សាយក្នុង Uncategorized | បញ្ចេញមតិ

កោះសន្តិភាព ខេត្ត​កំពង់ឆ្នាំង  ៖ ​​ឈើ​គ្រញូង​​​២​រថយន្ត​​កាមរី​​គូទស្វិទ​​​ ត្រូវ​បាន​មន្ត្រី​ផ្នែក​រដ្ឋ​​បាល​ព្រៃ​​​ឈើ​កំពង់​ត្រឡាច ​​សហការ​ជាមួយ​​កម្លាំង​កង​រាជ​អា​វុធ​​​ហត្ថ​ស្នាក់​ការ​៥០០​ ស្ទាក់​ចាប់បាន​​ជា​បន្ត​​បន្ទាប់​​តាមបណ្តោយ​​ផ្លូវ​​ជាតិ​លេខ​៥​ ​ក្នុង​ទឹកដី​ស្រុក​កំពង់​ត្រឡាច ​កាលពី​​ល្ងាច​ថ្ងៃទី៧ ​កក្កដា។

លោកម៉ន ​​វុទ្ធី ​​នាយ​ផ្នែក​​​រដ្ឋបាល​​ព្រៃ​ឈើ ​​​កំពង់ត្រឡាចបាន​និយាយថា ​​នៅវេលាម៉ោង​​៥ល្ងាច​ថ្ងៃទី៧ កក្កដា នោះ ​​​​​​កម្លាំង​​របស់​លោក​ស្ទាក់​ចាប់​បាន​រថយន្ត​​​​កាមរី​គូទ​ស្វិត​​​​មួយ ​គ្រឿង ពណ៌ស ពាក់​ស្លាក​លេខ​​ ក៥២៣៧ ភព២​ នៅ​ចំណុច​រោង​ចក្រ​ស្បែក​ជើង​ ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពីស ​ឃុំ​ឈូកស ​។ ​ក្រោយ​ពី​ត្រូវស្ទាក់ចាប់​ អ្នក​​បើក​បរ​២នាក់រត់​គេចខ្លួនបាត់ ហើយក្រោយពីយក​រថ​យន្ត​មកស្នាក់​ការ​រាប់​ឃើញ​​មានឈើ​គ្រញូង​ចំនួន១០០​ដុំ ស្មើនឹង៣១២គីឡូ​ក្រាម។

ចំណែក​​​រថយន្ត​មួយ​គ្រឿង​​ទៀត​ម៉ាក​កាមរី​គូទស្វិត​​ ពណ៌​.ស​ដូចគ្នា​ គឺ​បាន​សហការ​​ជាមួយ​មន្ត្រី​កង​រាជ​អាវុធ​​ហត្ថ​​​ស្នាក់ការ​៥០០ ស្ទាក់ចាប់​បាន​នៅ​មុខ​ស្នាក់ការ​តែ​ម្តង ដែល​រថយន្ត​នោះ​ពាក់​​ស្លាក​លេខ ខ៤៥១៥ ​​​ភព២ ​។ ​ក្រោយ​ពេល​ត្រូវចាប់អ្នក​បើកបរ​​ក៏​រត់​គេច​​​​ខ្លួ​បាត់​ដែរ ​ហើយ​​ឈើ​គ្រញូងក្នុង​រថយន្ត​​នេះ​មានចំនួន​៦៧​ដុំ ស្មើ​​នឹង​៣៤១​​គីឡូក្រាម ហើយទាំង​ឈើ​ និង​រថយន្ត​​ត្រូវបាន​​​នាំយក​មករក្សា​ទុក​​នៅផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​ កំពង់​ត្រឡាច ​​។

លោក​នាយ​ផ្នែក​បាន​បញ្ជាក់​ថា ក្នុងរយៈ​ពេល​៦​ខែ​ដើមឆ្នាំ​២០១១នេះ កម្លាំង​​សមត្ថ​កិច្ច​របស់លោកបង្ក្រាប​បាន​ឈើ​គ្រញូង​​ចំនួន​២.៧៤៨ដុំ ​ស្មើ​​នឹង​ជាង​៧​ម៉ែត្រ​គូប ​ឈើ​អារ​​ចំនួន​៦៧​សន្លឹក ស្មើ​នឹង​ជាង១ម៉ែត្រគូប រថយន្ត​៨គ្រឿង ​និង​រណារ​យន្ត​​ (ត្រង់​សឺន័រ) ​ចំនួន​​​២ ​ដែលបច្ចុប្បន្ន​​កំពុង​រក្សា​​​ទុកនៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​កំពង់​ត្រឡាច​ ទាំងអស់ ។

មាន​ការ​​កត់​សម្គាល់​ថា ជំនួញ​​ឈើ​គ្រញូង​​សព្វ​ថ្ងៃ​នេះកំពុង​តែ​​ក្តៅគគុក​​ព្រោះថា ​មាន​តម្លៃ​ថ្លៃ​ តែ​​ការ​​បង្ក្រាប​​គឺ​បាន​​តែ​រថយន្ត​តូចៗ ចំណែក​រថ​យន្ត​​ធុនធ្ងន់​ដូច​ជា​យីឌុបជាដើមដឹក​​ខូ​ង​ផ្លូវ​ជាតិ​​អស់ទៅ​​ ហើយ ៕

Advertisements

បញ្ចេញ​មតិ »

RSS feed for comments on this post. TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.
Entries និង មតិ​នានា feeds.

%d bloggers like this: