ពលរដ្ឋ​អេហ្ស៊ីប​​ច្រើនពាន់​នាក់​​លើកគ្នា​​​ធ្វើ​បាតុ​កម្ម​​​ទៀត​ហើយ​​

2011/07/09 ម៉ោង 3:57 ព្រឹក | បានចុះផ្សាយក្នុង Uncategorized | បញ្ចេញមតិ

     ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:៤៧

ពលរដ្ឋ​អេហ្ស៊ីប​​ច្រើនពាន់​នាក់​​លើកគ្នា​​​ធ្វើ​បាតុ​កម្ម​​​ពលរដ្ឋ​អេហ្ស៊ីប​​ច្រើនពាន់​នាក់​​លើកគ្នា​​​ធ្វើ​បាតុ​កម្ម​​​

ពលរដ្ឋអេហ្ស៊ីប​​​ជាច្រើនពាន់នាក់​​ បានប្រមូល​ផ្តុំ​​គ្នា​កាលពីថ្ងៃទី​​​​៨ កក្កដា ​​នៅទីលាន TAHRIR នៃទីក្រុង​គែរ ដើម្បី​ទាមទារ​ឱ្យ​មានការ​កែ​​ទម្រង់​​ថែមទៀត ​​និង​ឱ្យដាក់​​ទោស​ធ្ងន់ធ្ងរ​​​ថែមទៀត ប្រឆាំង​​បណ្តា​មេ​​ដឹកនាំ​នៃ​​​របប​​មុន​ ៥ខែ​ក្រោយ​​​ការ​​​ដួល​រលំ​​របស់លោកប្រធានាធិបតី​​ហូស្នី​​ មូ​បា​រ៉ាក់ ។​

បាតុករ​​​មួយចំនួន​បានបោះតង់​ដេក​នៅ​​ទី​លាននោះ​ ។ ​​បដា​ពាក្យ​​​ស្លោកទាំង​ឡាយ​ដែល​ពួកបាតុករ​​បាន​​​លើក​សរសេរ​ថា «បដិ​វត្តន៍​​របស់​​យើង​​បន្តទៀត​» ឬ «ប្រជាជន​​ស្នើ​​ឱ្យ​អនុវត្ត​ការ​​សន្យា​នានា​របស់​​ពួកនិទាឃ​រដូវ​អារ៉ាប់» ​។ ​បាតុ​ករ​ទាំងឡាយនាំគ្នា​ស្រែក​​ថា យើងពុំ​បាន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​​​ឡើយ ។ ​យើង​បាន​​​ផ្តួល​រំលំ​​ លោក​មូបារ៉ាក់ ក៏ប៉ុន្តែ​​​យើង​ទទួល​ការ​ឡើង​ជំនួស​វិញ ​ដោយ​សេនា​​ប្រមុខ​មួយរូប ដែល​ចង់​និយាយ​​​​សំដៅលើ​សេនាប្រមុខ HUSSEIN TANTAOUI ប្រមុខ​ក្រុមប្រឹក្សា​​យោធា​ដែល​​ដឹកនាំ​​​ប្រទេស​អេហ្ស៊ីប​​​នា​ពេលនេះ ៕​

Advertisements

បញ្ចេញ​មតិ »

RSS feed for comments on this post. TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.
Entries និង មតិ​នានា feeds.

%d bloggers like this: