កម្មវិធី​​ប៊ីគីនីរបស់​​ទូរសទស្សន៍​​ត្រូវ​​រំខាន​​​​​ពីសំណាក់​មិត្ត​ប្រុស​

2011/07/09 ម៉ោង 3:53 ព្រឹក | បានចុះផ្សាយក្នុង Uncategorized | បញ្ចេញមតិ

កោះសន្តិភាព ដោយ ៖ សា​ម៉​ន

ថ្ងៃព្រហស្បត្ត៏ ទី៧ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:៤៨

ឈុត​​​វីដេអូ​​​ឃ្លីប​ មួយ​បង្ហាញ​ពីភាព​ខឹង​សម្បា​​​​របស់​​បុរស​ជា​មិត្ត​​ប្រុស​​ដែល​ឃើញ​មិត្ត​ ​ស្រីរបស់​ខ្លួន​​ចូលរួម​កម្មវិធី​ប្រកួត​​បវរកញ្ញា​​​ប៊ីគីនី​​​កំពុង​ ត្រូវ​បាន​​មនុស្ស​នៅទូទាំងពិភព​លោក​​​​មាន​ការ​​ចាប់​អារម្មណ៍​​​យ៉ាង​ ខ្លាំង​​​ក្នុងពិភព​​អ៊ីនធើរ​ណេត​ ។​ បុរស​ដែល​​មិន​ស្គាល់​​​​ស្ថានីយ​ទូរទស្សន៍​​​កំពុង​​ដំណើរ​ចាក់​ផ្សាយ​បន្ត ​ផ្ទាល់​​​ដោយ​បាន​​បង្ក​ការ​​អុក​ឡុក​​​ក្នុង​​ពេល​​មិត្តស្រី​​របស់​ខ្លួន ​​ចូល​ប្រកួត​​​​បវរកញ្ញា​​ប៊ីគិនី​ ។ ក្នុង​​វីដេអូ​នោះ​ បុរសនោះ​​​បាន​ស្រែក​​​​ខ្លាំង ទៅកាន់​​ស្រីម្នាក់​​ថា «តើអូន​ឯង​ធ្វើ​អ្វី​?  នរណា​​​ប្រាប់​ឱ្យ​​អូន​ឯង​មក» ?​ ​ម៉េច​​មិន​និយាយ​​​ថា ទៅធ្វើ​ការ​ទៀត​ទៅ ។ ​បន្ទាប់មក​​បុរស​នេះ​​បាន​​ចាប់​​ដៃមិត្ត​ស្រី​របស់​ខ្លួន​អូស​និង​​ ទះកំផ្លៀង​​​នាង​​ទៀត​ផង  ។

បើទោះ​ជាស្ត្រី​ម្នាក់​ដែល​​ទំនង​ជា​​ម្ចាស់​កម្ម​​ វិធី​​ទូរសទ្សន៍​​នោះព្យាយាម​​បញ្ចប់​ការប្រើ​អំពើ​ហិង្សា​​​ដោយ​​បាន​ច្រាន ​បុរស​​នោះ​ចេញពី​​មិត្ត​​​ស្រី​​ដែល​​នៅ​ស្ងៀម​​ក៏មិន​អាច​​បញ្ឈប់​​កំហឹង​ ​របស់​​បុរស​​​នោះ​បាន​ឡើយ ។​ ក្នុងពេល​​ឈ្លោះ​​គ្នានោះ​ ធ្វើ​ឱ្យ​មនុស្ស​​​ម្នា​​​គ្រប់គ្នា​នៅទី​កន្លែង​​នោះ​​មាន​ការ​ភ្ញាក់​ ផ្អើល​​​​ជា​ខ្លាំង​​ពេល​បុរស​ជាសង្សារ​​ទាញអាវ​ទ្រនាប់​​​ដែល​​មិត្តស្រី​​ ​​ពាក់​ក្នុង​ពេល​​ប្រឡង ពីលើ​ចុះមក​​ក្រោម​ និង​ថែម​​ទាំង​ចង់​​​​សម្រាត​​ខោ​​ខ្លី​នាងផង​ តែជា​សំណាង​​ល្អដែរ​ ដែល​​បុរស​នោះ​មិន​អាច​ស្រាត​​ខោ​ខ្លី​នាង​ដែល​ស្លៀក​​នោះ ។ ថែមពីនេះ​ទៀត​បុរស​នោះ​​​ស្រែក​ថា​ ឱ្យ​គេ​​មើល​​​គ្រប់​គ្នា​​តែម្តង​ទៅ។

បន្ទាប់​មក​នាង​ជា​សង្សារ​​​ក៏ដួល​លើ​កម្រាល​​ឥដ្ឋ​​ ស្របពេល​​ដែល​​សុដន់​​ទាំង​គូ​លេច​​ចេញ​ ។  មុនពេល​​បុរស​នោះ​​ចេញពី​ឆាកនោះ គាត់​បាន​​គប់​អ្វីម្យ៉ាង​​ដែល​នៅ​​លើតុ​ទាំង​កំហឹង​ទៅលើ​​​មិត្ត​ស្រី​របស់ ​ខ្លួន​ ហើយ​និយាយ​ថា  Fuck Yourmother ។ ចំពោះ​​អ្វីដែល​​បាន​​កើតឡើង​​នោះ​បាន​​បង្កើត​​ឱ្យ​​មាន​​ការ​ងឿង​​ឆ្ងល់​ ជាច្រើន​​​ដែល​ថា​ ហេតុ​អ្វី​ក៏​​គ្មាន​​សន្តិសុខ សម្រាប់​​ការ​​រក្សា​សណ្តាប់​ធ្នាប់​ ៕

Advertisements

បញ្ចេញ​មតិ »

RSS feed for comments on this post. TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.
Entries និង មតិ​នានា feeds.

%d bloggers like this: